ការបែងចែក Pot បានបញ្ជាក់ថា ម្ចាស់ផ្ទះកម្ពុជា និងក្រុមជើងឯកវៀតណាម ត្រូវឈរនៅពូលផ្សេងគ្នា

Chantea

ការបែងចែក Pot ចាប់ឆ្នោតចែកពូល លើប្រភេទកីឡាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានកំណត់រួចហើយ ដោយរងចាំតែលទ្ធផលការចាប់ឆ្នោតជាក់ស្តែង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលម៉ោង៣ ថ្ងៃពុធនេះ។

ចំពោះលក្ខខណ្ឌនៃការបែងចែក Pot នេះ គឺធ្វើទៅតាមចំណាត់ថ្នាក់របស់ក្រុមនីមួយៗដែលទទួលបាន ក្នុងការប្រកួតស៊ីហ្គេម ចំនួន២លើកចុងក្រោយ កន្លងមកនេះ ប៉ុន្តែក្រុមជាម្ចាស់ផ្ទះ ត្រូវបានរៀបចំឱ្យចូលក្នុង Pot1 ជាមួយក្រុមលេខ១ ដោយស្វ័យប្រវត្តិ ដោយមិនគិតពីចំណាត់ថ្នាក់ ឬលទ្ធផលទទួលបាន ក្នុងការប្រកួតកន្លងមកនោះទេ។

Category Top

តាមរយៈការកំណត់នៃការបែងចែក Pot នេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវស្ថិតក្នុង Pot 1 ជាមួយក្រុមជម្រើសជាតិវៀតណាម ដែលទើបដណ្តើមបានពានផ្នែកបាល់ទាត់នេះ ក្នុងស៊ីហ្គេម នៅលើទឹកដីរបស់ពួកគេ កាលពីឆ្នាំ២០២២ រីឯក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ស្ថិតនៅ Pot ២ ចំណែក Pot3 មានការក្រុមម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយ Pot ៤ មានក្រុមសិង្ហបុរី ហ្វីលីពីន ឡាវ និងទីម័រខាងកើត។

Pot

ជាមួយគ្នានេះ លក្ខខណ្ឌនៃការប្រកួត បានកំណត់ទៀតថា ក្រុមឈរនៅ Pot ជាមួយគ្នា លើកលែងតែ Pot 4 គឺមិនអាចឈរនៅពូលជាមួយគ្នាបានទេ អ៊ីចឹងមានន័យថា ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវឈរនៅពូលផ្សេងគ្នា ពីក្រុមម្ចាស់ជើងឯកវៀតណាម ហើយថៃ ក៏ត្រូវឈរពូលផ្សេងគ្នាពីឥណ្ឌូនេស៊ី ខណៈក្រុមម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ក៏ដូចគ្នាផងដែរ។

តាមរយៈការកំណត់ Pot និងគោលការណ៍នៃការចាប់ឆ្នោតនេះ វាបានជួយសម្រួលមួយផ្នែកដល់ក្រុមម្ចាស់ផ្ទះកម្ពុជា ដើម្បីគេចផុតពីការប្រឈមមុខជាមួយក្រុមលេខ១ នៅវគ្គចែកពូល ប៉ុន្តែសម្រាប់បានឡើងទៅជួបគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬយ៉ាងណានោះ គឺវាអាស្រ័យទៅលើលទ្ធផលនៃការប្រកួតជាក់ស្តែង ដោយវិញ្ញាសាបាល់ទាត់នេះ ត្រូវចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសាតទៅ ដើម្បីយកក្រុមលេខ១ និងលេខ២ នៅតាមពូលទាំង២ ឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ និងបន្តយកក្រុមឈ្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម