ការបត់បេះដូង រកជំនួយដល់ក្រុម​អត្តពលិកជនពិការ​កម្ពុជា បានបំបែកកំណត់​ត្រាពិភពលោក​ហើយ

ផ្កាក្រដាស

យុទ្ធនាការបត់ «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​» ដែល​រៀបចំ​ឡើង​ដោយ Beyond The Games ​របស់​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានប្រកាស​លទ្ធផល​ជា​ផ្លូវការ​ ​នៅ​ខេត្ត​សៀម​រាប មុននេះ​បន្តិច ដោយចំនួន​បេះដូង ដែលបត់បាន គឺ​មានចំនួន​ជិត​៤លាន​បេះដូង លើស​ពី​ការ​រំពឹង​ទុកជិត​៣ដង ហើយនេះជា​ការ​បំបែកកំណត់ត្រាពិភពលោក​ថ្មីមួយ​ទៀត សម្រាប់​កម្ពុជា។

តាមគម្រោង និងផែនការ​នៃ​ការ​បត់បេះដូងនេះ ក្រុមការងារ​របស់ Beyond The Games បានដាក់​ទិសដៅ ស្វែង​រកការ​បត់បេះដូងឱ្យបាន១លាន​បេះដូង ដើម្បីបំបែក​កំណត់​ត្រា​ពិភព​លោក​នៃការ​បត់​បេះដូងច្រើនជាង​គេ កន្លងមក នៅ​ប្រទេស​អង់គ្លេស ដែល​មាន​​ចំនួន ៥៣៧០៤​​បេះដូង។

Category Top

អង្គរវត្ត

​ប៉ុន្តែ​ចំនួនរូប​បេះដូង​ជាក់​ស្តែង ដែល​គណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាស នៅមុននេះបន្តិច​បានបញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​អ្នក​ចូលរួម​បត់បេះដូង បានចំនួនបេះដូងច្រើនជាងគេ នៅលើពិភពលោក។ «កម្ពុជា​បំបែក​កំណត់ត្រា​​ពិភពលោក​ថ្មី តាមរយៈការបត់បេះដូង ដែលមានចំនួនរហូតដល់ ៣៩១៧៨០៥ ហើយ​តួ​លេខនេះ គឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេស កាលពីឆ្នាំ២០១៩ ដែល​មានចំនួន ៥៣៧០៤ បេះដូង»។

គួរ​បញ្ជាក់​ថា ការ​រៀបចំ​ឱ្យមានយុទ្ធនាការបត់ «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​»​នេះ គឺ​ក្នុង​គោលដៅ​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ ពិសេស​ការ​ស្វែង​រក​ថវិកា សម្រាប់ជួយ​ដល់​ក្រុមអត្តពលិក​ជនពិការកម្ពុជា សម្រាប់​ព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តនេះ។

ប្រាសាទ

លោក សុខ សប្បាយ​ណា ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ Beyond The Games ធ្លាប់​បាន​បញ្ជាក់ថា ការ​បត់បេះដូង​១ នឹង​​​​ទទួលបានពីថវិការ​ពី​​ម្ចាស់ឧត្ថម្ភ​​ចំនួន​៥០០​រៀល ហេតុ​នេះ ជាមួយ​ជាមួយការ​ប្រមូល​បានបេះដូងសរុប​ចំនួន ៣៩១៧៨០៥ នេះ គឺ ​ ​ Beyond The Games ទទួលបាន​ថវិកាសរុបចំនួន ១៩៥៨៩០២៥០០រៀល ឬស្មើប្រមាណ​៤៨៩៧២៥​ដុល្លារ៕

ប្រាសាទខ្មែរ

ក្រុមយុវជន

លោកហ៊ុនម៉ានី

ក្រុមសសយក

គណៈកម្មការ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម