ការជួបគ្នាសំខាន់ៗរវាងក្រុម Man Utd និង Barcelona

Barcelona

លោក Erik ten Hag គ្រូបង្វឹកនៃក្រុម Manchester United បាន​ជួប​ជាមួយនឹង​លោក Alex Ferguson ដើម្បី​​ស្វែង​យល់​ពី​យុទ្ធ​សាស្ត្រ​មួយ​ចំនួន នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League ជាមួយនឹងក្រុម Barcelona នៅ​រាត្រីនេះ ដោយ​ទទួលស្គាល់​ថា ក្រុម​របស់​លោក​ត្រូវ​តែ​បង្ហាញពី​ទម្រង់​លេង​ឲ្យ​បានល្អ​បំផុត​នៅ​រដូវ​កាល​នេះ ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​។

ក្រុម​យក្ស​​ប្រចាំ​តំបន់​អឺ​រ៉ុប​ទាំង​២ក្រុម នឹង​ត្រូវ​ជួបគ្នា ក្នុង​វគ្គ​៣២​ក្រុម​ចុងក្រោយ ជើងទី​២ នៅ​កីឡដ្ឋាន Old Trafford ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ ក្នុង​ការ​ប្រកួត​ជើង​ទី​១​កាលពី​សប្តាហ៍​មុន ហេតុនេះ ក្រុម​ឈ្នះ​​ក្នុងការ​ប្រកួត​ជើង​ទី​២​នេះ នឹង​ឈានទៅវគ្គ​១៦ក្រុម​ចុងក្រោយ​​​។

Category Top

Manchester United

នៅមុន​ពេល​​ការ​ជួប​គ្នា​ក្នុងការ​ប្រកួត​ជើងទី​១ ក្រុម​ទាំង២ ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​ជាច្រើន​លើក ប៉ុន្តែ ចំពោះការ​ជួប​គ្នា​៥លើក​ចុងក្រោយ ក្រុម Barcelona ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​តាមរយៈ​ការយកឈ្នះ​៣លើក ស្មើ​១លើក និង​ចាញ់​១លើក ហើយ​ក្នុង​ការ​ជួប​គ្នា​​​ជាលើក​ចុងក្រោយ Barcelona បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-០ កាលពីឆ្នាំ​២០១៩ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ ជើង​ទី​២ នៃក្រប​ខ័ណ្ឌ Champions League​។

ប៉ុន្តែ សម្រាប់​ការ​ជួប​គ្នា​​៤លើក ​រវាងក្រុម​ទាំង​២ នៅលើ​ទឹកដីក្រុម Man United ក្រុម​ទាំង​២ បាន​យក​ឈ្នះ​១លើក​ និង​ស្មើ​២លើក​ដូចគ្នា ហើយ​ក្រុម Barcelona បាន​យកឈ្នះ​លើ​ក្រុម Man United ១-០ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ជួបប្រកួតនៅ Old Trafford ជាលើក​ចុងក្រោយរ​បស់ពួកគេ​កាលពីឆ្នាំ​២០១៩​៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម