ការចូលរួមរបស់ Yudai Ogawa ជាមួយគោព្រៃកម្ពុជា ទទួលការសាទរខ្លាំង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលានេះ បានប្រកាសស្វាគមន៍កីឡាករជនជាតិជប៉ុន Yudai Ogawa ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ។

Category Top

ដំណឹងដ៏រំភើបនេះ បានធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើលជាខ្លាំង ហើយក៏បានទទួលការអបអរសាទរភ្លូកទឹកភ្លូកដីពីសំណាក់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិផងដែរ

 

តាមរយៈបណ្ដាញសង្គមនានា ពិសេសលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធ អ្នកគាំទ្រសម្ដែងការសាទរ  និងពេញចិត្ត ចំពោះការសម្រេចចិត្តរបស់សហព័ន្ធ ដ្បិតនេះគឺជាអ្វីដែលពួកគេចង់ឃើញ ដើម្បីជំរុញក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅការប្រកួតប្រជែងថ្មីលើឆាកអន្ដរជាតិ ដោយមិនចំពោះតែ Yudai Ogawa ម្នាក់នោះទេ ពោលគឺអ្នកគាំទ្រចង់ឃើញមានកីឡាករបរទេសល្អៗចូលសញ្ជាតិ និងជួយជម្រើសជាតិជាយូរមកហើយ ។

គួរដឹងថា មុនឈានដល់ការបើកទំព័រសករាជថ្មី សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដែលមានកីឡាករចូលសញ្ជាតិលើកដំបូង ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា Yudai Ogawa បានមកប្រកបអាជីពនៅកម្ពុជាដំបូង កាលពីឆ្នាំ២០១៨ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ ១ឆ្នាំ ហើយបន្ដផ្ទេរទៅលេងឲ្យក្លិបអង្គរថាយហ្គឺរ ២ឆ្នាំ មុនផ្ទេរមកក្លិបភ្នំពេញក្រោន មកទល់បច្ចុប្បន្ន ។

 

ប៉ុន្មានរដូវកាលចុងក្រោយ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានកសាងសមិទ្ធផលជាច្រើន ជាមួយភ្នំពេញក្រោន ដោយរួមចំណែកជួយក្លិបឈ្នះពានធំៗ ដូចជាជើងឯកលីគកំពូលកម្ពុជា ២ដង, ពាន Super Cup ២ដង និង League Cup ២ដងផងដែរ ។ បច្ចុប្បន្នរូបគេ បានដើរតួយ៉ាងសំខាន់ជាមួយក្រុម ក្នុងការប្រកួតពានរង្វាន់ AFC Cup 2023/24 ទៀតផង ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម