​ការ​ចាញ់​មីយ៉ាន់ម៉ា ២-០ នៅ​ថ្ងៃបើកឆាក ហាក់បាន​កំណត់​​ពី​ជោគ​វាសនារបស់​ក្រុម​នារី​កម្ពុជា រួចរាល់

ក្រុមនារីកម្ពុជា

ក្រុម​ជម្រើសជាតិបាល់​ទាត់នារី​កម្ពុជា​អាយុក្រោម​២០​ឆ្នាំ មិនអាច​ប្រើ​សមត្ថ​ភាព និង​​បច្ចេក​ទេស នៃ​ការ​ហ្វឹក​ហាត់​រួម​គ្នា ក្នុង​រយៈពេល​ខ្លី និង​ការ​មាន​ប្រៀប​ក្នុង​នាមជាម្ចាស់​ផ្ទះ ដើម្បី​យក​ឈ្នះ​ក្រុម​U20នារី​មីយ៉ាន់ម៉ា នោះ​ទេ ដោយ​ពួក​គេ បានចាញ់ ២-០ សម្រាប់ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​G នៃវគ្គជម្រុះ​ជុំទី​១ ​ពាន​រង្វាន់ AFC U20 Women’s Asian Cup កាលពី​ល្ងាច​មិញ។

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ស្មាតអអេសអិន កាលពី​​ល្ងាច​ថ្ងៃពុធ ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ស្ទើរ​តែ​មិនអាច​បាន​បង្កើត​ឱកាស​អ្វី​សោះ ក្នុង​ការ​ដាក់​សម្ពាធ ទៅលើ​ក្រុម​ភ្ញៀវ មីយ៉ាន់ម៉ា។ ផ្ទុយ​ទៅ​វិញ​ពួកគេ ទទួល​រង​ការ​ដាក់សម្ពាធ​ពី​ក្រុម​នារី​មីយ៉ាន់ម៉ា ជាបន្តបន្ទាប់ ដោយ​ក្រុម​នេះ បានបង្កើតឱកាស និងស៊ុត​បាល់សំដៅ​ទី​កម្ពុជា បាន​ច្រើន ប៉ុន្តែ​អ្នក​ចាំទី​ ជា ហ្វារីយ៉ា របស់​កម្ពុជា បាន​ង្រ្គោះ​គ្រាប់បាល់​ទាំង​នោះ បាន​ទាំង​អស់ មិន​អាចរបូត​១​ឡើយ សម្រាប់​ការ​ប្រកួត នៅក្នុងតង់ទី​១។

Category Top

ប្រកួតជម្រុះ

តែទោះបីជា​យ៉ាង​ណា នៅ​ក្នុង​តង់ទី​២ ក្រុម​U20នារី​មីយ៉ាន់ម៉ា កាន់តែ​បន្ថែមការ​វាយ​សម្រុក​ទៅ​លើ​ក្រុម​នារី​កម្ពុជា ហើយ​ភាព​រីក​រាយ ក៏​បាន​កើត​មាន​ឡើង ចំពោះ​ពួកគេ នៅ​ពេល​ខ្សែ​ប្រយុទ្ធ Sadar Lin បានស៊ុត​ជើង​ឆ្វេងពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាងស្អាត នៅនាទីទី​៥០​ ខណៈ ជា ហ្វារីយ៉ា ដែល​បានបាក់ចង្កេះ​ទៅ​ហើយ​នោះ បានត្រឹម​ឈរមើល​គ្រាប់បាល់ចូល​ទី​នេះ ទាំង​សោក​ស្តាយ។

បន្ថែម​ទៅ​លើ​គ្រាប់​បាល់​នេះ ប្រធាន​ក្រុម​នារី​កម្ពុជា សំរ៉ិត និមល ដែល​ព្យាយាម​យក​ជើង​ទៅ​ទប់បាល់ ដែល​ភ្លាត់ចេញពីការ​ប្រជែង​គ្នា​រវាង​ក្រុមកីឡាការិនី​​កម្ពុជា និង​មីយ៉ាន់ម៉ា នៅមុខទី​ខ្លួន​ឯង​នោះ បែរ​ជា​បានបង្កើតកំហុស ព្រោះការយក​ជើង​ទៅ​ទប់​បាល់​​របស់នាង បែរ​ជា​ធ្វើ​ឱ្យ​បាល់​នោះ ភ្លាត​ចូល​ទី​ខ្លួនឯង ហើយ​អ្នកចាំទី ជា ហ្វារីយ៉ា ក៏​បាន​អកហ្ស៊ឺ និងបាក់​ចង្កេះ ចំពោះការ​សង្រ្គោះ​គ្រាប់បាល់​ ដែលបានកើតមាន​ឡើង នៅនាទីទី​៦៤ នេះ​ដូចគ្នា។

ទង់ជាតិកម្ពុជា

តាម​រយៈ​ការ​ចាញ់​ក្រុម​នារីមីយ៉ាន់ម៉ា ២-០ ក្នុងថ្ងៃ​បើក​ឆាក​នេះ វាស្ទើរ​តែ​បាន​កំណត់ពី​ជោគវាសនា​របស់​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា រួច​ទៅ​ហើយ គឺ​ពួកគេ នឹង​មិន​អាច​ស្វែង​រក​ឱកាស ដើម្បី​បាន​ឡើង​ទៅវគ្គ​បន្ត​នោះ​ទេ។ បើទោះបីជាពួកគេ នៅសល់​១​ប្រកួត​ទៀត ជាមួយ​ក្រុម​នារីម៉ាឡេស៊ី ដែល​ត្រូវ​ប្រកួត នៅ​ថ្ងៃទី​១០ ខែមីនា ប៉ុន្តែសម្រាប់ជំនួប​ចុងក្រោយ​នេះ គេមិនរំពឹង​ថា កម្ពុជា អាច​យក​ឈ្នះ​លើ​ក្រុមម៉ាឡេស៊ី ជាមួយ​គ្រាប់បាល់​ច្រើននោះ​ទេ ហើយ​គេក៏​មិនជឿដែរ​ថា ក្រុមម៉ាឡេស៊ី អាច​យក​ឈ្នះ​ក្រុម​នារី​មីយ៉ាន់ម៉ា ក្នុងការ​ប្រកួត​បញ្ចប់ពូល​Gនេះ នៅថ្ងៃទី​១២ ខែមីនា បាន​នោះ​ដែរ ខណៈ​ការ​ប្រកួត​ជម្រុះ​ជុំទី​១​នេះ គេ​កំណត់យក​តែ​ក្រុមលេខ​១ ប្រចាំពូល​ទាំង​៨ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​ជុំទី​២បន្ត៕

ក្រុមកម្ពុជា

ក្រុមនារីមីយ៉ាន់ម៉ា

ក្រុមកម្ពុជា

ក្រុមកីឡាការិនី

កីឡាការិនីមីយ៉ាន់ម៉ា

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម