កាន់​តែក្តៅ! Ronaldo និយាយ​ថា គ្រួ​សារ​ត្រកូល Glazer មិន​ខ្វល់​ពីក្លិប Man United

Ronaldo

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Manchester United បាន​និយាយ​ថា គ្រួ​សារ​ត្រកូល Glazer ដែល​ជា​ម្ចាស់ក្លិប មិន​ខ្វល់​ពីក្លិបនេះទាក់​ទង​នឹងផ្នែកកីឡា​ឡើយ​។

Ronaldo បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ក្រោយពី​បាន​ប្រាប់​ទូរ​ទស្សន៍ Talk TV ថា រូប​គេ​មាន​អារម្មណ៍​ថា ក្លិប Man United ក្បត់​រូប​គេ ហើយ​​កិច្ច​សម្ភាសន៍មួយ​ផ្នែក​​ទៀត​របស់​គេ ត្រូវ​បាន​ចេញផ្សាយ កាលពី​រាត្រីថ្ងៃ​ចន្ទ​​។ ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​ឲ្យដឹងថា៖ «Manchester [United] គឺ​ជា​ក្លិប​​បែប​ទីផ្សារ ព្រោះ​ពួកគេ​រក​ចំណូល​តាម​រយៈ​ទីផ្សារ​។ វា​នឹង​លំបាក​សម្រាប់ក្លិប Manchester ក្នុង​ការ​ឈាន​ដល់​កម្រិតកំពូល​នៃការ​ប្រកួត​ក្នុង​រយៈពេល​២ ឬ​៣​ឆ្នាំទៀត​»​។

Category Top

Ronaldo-and-Glazer

Ronaldo វ័យ​៣៧​ឆ្នាំ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​១​គ្រាប់​គត់ ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ បាន​និយាយ​ថា៖ «ម្ចាស់ក្លិប​នេះ ដែល​ជា​គ្រួ​សារ​ត្រកូល Glazer មិន​អើពើ​ក្លិបនេះឡើយ ពិសេស​ផ្នែក​កីឡា​អាជីព​»​។ Ronaldo បាន​បន្ថែម​ទៀត​ថា រូបគេមិន​ធ្លាប់​បាន​ជួប​គ្រួ​សារ​ត្រកូល Glazer ឡើយ ដែល​បាន​ទិញ​ក្លិប​នេះ ក្នុង​​ឆ្នាំ​២០១៥។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្លិប​បិសាចក្រហម Man United បាន​បញ្ជាក់កាលពីថ្ងៃ​ចន្ទ​ថា ពួកគេកំពុង​តែ​ពិចារណា​លើ​​ការ​ឆ្លើយ​តប​របស់​ពួក​គេ ទៅកាន់​កិច្ច​សម្ភាសន៍​មួយ ដែលត្រូវ​បាន​ផ្តល់​ដោយ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដោយ​រូប​គេ​បាន​និយាយ​ថា រូប​គេមាន​អារម្មណ៍​ថា ក្លិប​ក្បត់​រូប​គេ៕

ប្រភព​ព័ត៌​មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម