កាន់តែ​ក្តៅ! Hojbjerg សុំ​ឲ្យ​លោក Conte បក​ស្រាយ ក្រោយ​រិះ​គន់​លើ​កីឡាករ Spurs

Hojbjerg

ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Pierre-Emile Hojbjerg របស់​​ក្លិប Tottenham Hotspur បាន​អំពាវ​នាវ​ឲ្យ​គ្រូបង្វឹក​របស់ខ្លួន​គឺ​លោក Antonio Conte ធ្វើ​ការ​បកស្រាយ​ទាក់ទង​នឹង​ការរិះ​គន់​ជា​បន្ត​បន្ទាប់​របស់​លោក​លើ​កីឡាករ​ខ្លួន ក្រោយពី​ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅលើ​ទឹកដីក្រុម Southampton កាល​ពី​ថ្ងៃសៅរ៍​។

ខ្សែ​បម្រើ​អន្តរ​ជាតិដា​ណឺ​ម៉ាក​ដ៏​មាន​បទពិសោធន៍​រូបនេះ គឺ​ជា​កីឡាករ​ដំបូង​​គេ​របស់ Spurs ដែល​បញ្ចេញ​ប្រតិកម្ម​ជា​សា​ធារណៈ បើ​គិត​ចាប់​តាំងពី​​ការផ្ទុះ​កំហឹង​របស់​លោក Conte ក្នុង​សន្និ​សីទសារ​ព័ត៌​មាន បន្ទាប់​ពីពួកគេ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ៣-៣ ជាមួយនឹងក្រុម Southampton​។

Category Top

Conte

លោក Conte ដែល​បាន​ចាត់​ទុក​កីឡាករ​ខ្លួន​ថា ជាមនុស្ស​អាត្មានិយម ខ្វះ​ស្មារតី​ជាក្រុម និង​មិន​អាច​លេង​ក្រោម​សម្ពាធ​បាន​នោះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចាក​ចេញពីក្លិប​នេះ នៅមុន​ពេល​កិច្ច​សន្យា​របស់​លោក​ផុត​កំណត់នៅ​ខែមិថុនា​។ នៅមុន​ពេល​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០២៤ របស់​ក្រុម​ជម្រើស​ជាតិ​​ដា​ណឺម៉ាក ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ្វាំងឡង់ និង​កាហ្សាក់ស្ថាន កីឡាករ Hojbjerg ត្រូវ​បាន​គេ​ចោទ​សួរ​ពី​យោបល់​របស់​គេ ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​លោក Conte​។

អតីត​កីឡាករ​របស់​ក្លិប Southampton រូបនេះ​បាន​ឲ្យដឹងថា៖ «គាត់​បានផ្តល់​ភាព​ស្មោះ​ត្រង់ និងនិយាយ​អស់​ពី​ទ្រូង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​។ នេះ​គឺ​ដោយ​សារ​តែគាត់​មិនមាន​ការ​ស្ទាក់ស្ទើរ​។ គាត់​នឹង​មិន​ធ្វើ​បែប​ហ្នឹង​ឡើយ បើយើង​បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ហើយ​ប្រសិន​បើ​យើង​ស្ថិតក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃពាន FA Cup​។ ប៉ុន្តែ ខ្ញុំ​គិត​ថា គាត់​ត្រូវ​តែ​បក​ស្រាយ​ពី​អារម្មណ៍​របស់​គាត់ នៅមុន​ពេល​កីឡាករ​​ចាប់​ផ្តើម​វាស់​វែង និង​ថ្លឹង​ថ្លែង»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម