ករណីផ្ទេរ Eto’o និង ខ្សែបម្រើ Willian តាំងពី ១០ឆ្នាំមុន ត្រូវបាន Premier League សើរើឡើងវិញ

ការផ្ទេរកីឡាករពីរនាក់រួមមានខ្សែប្រយុទ្ធកាមេរូន Samuel Eto’o និងខ្សែបម្រើប្រេស៊ីល Willian ត្រូវបានក្របខណ្ឌកំពូលអង់គ្លេស Premier League កំពុងធ្វើការស៊ើបអង្កេត ពាក់ព័ន្ធការបមពាន់ច្បាប់ហិរញ្ញវត្ថុដោយ Chelsea។

Category Top

Chelsea ត្រូវបាន FIFA ពិន័យ ៨.៦ លានផោនកាលពីខែកក្កដាចំពោះការរំលោភបំពានច្បាប់ហិរញ្ញវត្ថុចន្លោះឆ្នាំ ២០១២ ទៅ ២០១៩។ ការបំពាននេះត្រូវបានរាយការណ៍ដោយម្ចាស់ថ្មីគឺក្រុមហ៊ុន Clearlake បន្ទាប់ពីការលក់ក្លឹបនៅក្នុងខែឧសភាឆ្នាំ ២០២២ ហើយវាត្រូវបានគេយល់ថាពួកគេបានជូនដំណឹងដល់ Premier League ក្នុងពេលតែមួយ។

 

ការស៊ើបអង្កេតរបស់ Premier League ត្រូវបានបញ្ជាក់នៅក្នុងខែសីហា ហើយដូចដែលបានរាយការណ៍ដំបូងដោយកាសែត Times ការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធកាមេរូន Eto’o និងខ្សែបម្រើប្រេស៊ីល Willian កំពុងត្រូវបានពិនិត្យ។ កីឡាករទាំងពីរបានចូលរួមជាមួយក្លឹបក្រោមកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ដែលគ្រប់គ្រងក្លឹបពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២២ ពោលគឺកីឡាករទាំងពីរបានចុះហត្ថលេខាផ្ទេរពីក្លឹបរុស្ស៊ី Anzhi Makhachkala ។

 

Abramovich បានលក់ Chelsea ទៅឱ្យក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាមេរិក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital កាលពីឆ្នាំមុន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម