កម្ពុជា ខកចិត្ត​ខ្លាំង ចំពោះការ​របូត​គ្រាប់​បាល់ ប៉ុន្តែ លោក ហ៊ុន សែន នៅតែ​កោតសរសើរ

ក្រុមកម្ពុជា

ការ​តែត​បញ្ចូល​ទី​១​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ CARIÑO DOV ANTHONY MISAEL SANTICO នៅ​នាទីទី ៩០+៣ បាន​ក្លាយជា​គ្រាប់​បាល់​ដ៏​មានន័យបំផុត ចំពោះ​ក្រុមU22ជម្រើសជាតិ​ហ្វីលីពីន ប៉ុន្តែ​វាជា​គ្រាប់បាល់ ដែល​បាន​បំផ្លាញ​នូវ​​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​របស់​ក្រុម​ម្ចាស់​ផ្ទះកម្ពុជា និង​អ្នកគាំ​ទ្រ​ដ៏​ច្រើន​លើសលុប ដែល​មានការជឿជាក់​ថា ក្រុមគោព្រៃជំទង់ នឹង​ទទួលបាន​៣ពិន្ទុ​បន្ថែម។

តាម​រយៈការ​ប្រកួត នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពីយប់​មិញនេះ ក្រុមជម្រើសជាតិ​កម្ពុជា បានបង្ហាញ​ពី​ទម្រង់លេង​យ៉ាង​ជឿជាក់ ក្នុងការ​វាយ​សម្រុក​ទៅលើ​ក្រុម​ហ្វីលីពីន ហើយភាពសប្បាយរីក​រាយ បានកើត​មានឡើង នៅត្រឹមនាទីទី​២៦ នៅពេល​ខ្សែ​ប្រយុទ្ធ​ គី រីណា បានស៊ុតបាល់​ ដែល​ភ្លាត់ចេញពី​ជើង​របស់ប្រធាន​ក្រុម សៀង ចន្ធា ​បញ្ចូល​ទី​បាន​យ៉ាងល្អ​នោះ។

Category Top

ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ

គ្រាប់​បាល់​នាំមុខ ១-០ នេះ​ បានរក្សា​រហូត​ដល់​នាទី៩០+២ ស្របពេល​ការ​ប្រកួត​នេះ លោក​អាជ្ញាកណ្តាល បាន​ថែម​ម៉ោង​ចំនួន​៥​នាទី ទៅលើការ​ប្រកួត​៩០នាទីពេញ ហើយតាម​រយៈ​ការនៅសល់​ត្រឹម​៣នាទីនេះ បាន​ធ្វើ​ឱ្យក្រុមអ្នកគាំ​ទ្រ ទាំង​នៅ​ពហុកីឡដ្ឋាន​ផ្ទាល់ និងអ្នក​​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់ មានការ​ជឿជាក់​ថា កម្ពុជា នឹងរក្សាការពារ​លទ្ធផល ១-០ នេះ​ រហូតដល់​ចប់ការ​ប្រកួត ដើម្បីបាន​៣ពិន្ទុ​បន្ថែម។

ប៉ុន្តែ​ក្តីសង្ឃឹម និង​ភាពជឿជាក់នេះ បានរលាយបាត់ ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ ដាក់​ឱ្យ​ចូល​លេង នៅនាទីទី​៨៣ CARIÑO DOV ANTHONY MISAEL SANTICO បានតែតបញ្ចូល​ទី នៅនាទីទី​៩០+៣ នោះ។ ក្រុម​ហ្វីលីពីន បាន​បង្ហាញ​ការ​រីករាយ​ខ្លាំង​បំផុត ចំពោះ​គ្រាប់បាល់​តាមស្មើនេះ ប៉ុន្តែ​សម្រាប់កម្ពុជា គឺ​មានការ​ខូចចិត្ត​ខ្លាំង ព្រោះ​ទិសដៅ និង​ការ​ខិតខំ​របស់ពួកគេ មិនមែនយក​១ពិន្ទុ​បន្ថែម​នេះទេ។

គី​ រីណា

យ៉ាងណា​ក៏​ដោយ លោក​នាយក​រដ្ឋម​ន្រ្តី ហ៊ុន សែន នៅតែ​កោតសរសើរពីការ​ប្រឹង​ប្រែង​របស់​ក្រុម​U22ជម្រើសជាតិ​កម្ពុជា ដោយលោកបានបង្ហោះ​សារ​បែប​នេះថា៖«សូមកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា ១-១ ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។ ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត»។

តាម​រយៈការ​ទទួលបាន១ពិន្ទុ​បន្ថែម​នេះ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា នៅតែ​អាច​បន្តឈរ​នៅលើកំពូល​តារាងជាបណ្តោះអាសន្ន ដោយមាន​៤ពិន្ទុ ខណៈ​ក្រុម​ជម្រើសជាតិ​មីយ៉ាន់ម៉ា ដែលបាន​យក​ឈ្នះ​ក្រុម​ទីម័រ​ខាងកើត ១-០ កាលពី​ម្សិលមិញ​នោះដែរ បាន​ឈរ​នៅលេខ​៣ ដោយមាន​៣ពិន្ទុស្មើ​ក្រុម​លេខ​២ ឥណ្ឌូនេស៊ី៕

កីឡាករ គី រីណា

ខ្សែប្រយុទ្ធ ស រតនា

ក្រុមហ្វីលីពីន

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម