កម្ពុជា កំពុងឈ្នះ​បាន​មេដាយមាសនាំ​មុខគេ ក្នុងការ​ប្រកួតអុកចត្រង្គ​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣

ការប្រកួតអុក

ក្រុម​ម្ចាស់​ផ្ទះកម្ពុជា បាន​នឹងកំពុងឈរនៅ​ចំណាត់ថ្នាក់លេខ​១ ជាបណ្តោះ​អាសន្ន ក្នុងនាម​ជា​ប្រទេស ដែល​ដណ្តើម​បានមេដាយមាស​ច្រើនជាងគេ នៅ​ក្នុ​ង​ការប្រកួតកីឡា​អុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (SEA Oukchaktrang Championship) ប្រចាំ​ឆ្នាំ​២០២៣ដែល​កំពុង​ធ្វើ​នៅ​សាលដំបូលទូក​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយការ​ប្រកួតនេះ គ្រោង​នឹង​បញ្ចប់ នៅថ្ងៃទី​១៣ ខែមករា។

តាម​រយៈការ​ប្រកួតប្រជែង ដែល​បានចាប់​ផ្តើម​តាំងពី​ថ្ងៃទី​៨ ខែមករា មកនោះ ក្រុម​ម្ចាស់​ផ្ទះកម្ពុជា បាន​បង្ហាញ​ភាព​ខ្លាំង ​លើការ​ប្រកួត​វិញ្ញាសាក្រុម ៤ទល់៤ ផ្នែកបុរស រយៈពេល ៦០នាទី ដោយ​ការ​ប្រកួត​វិល​ជុំសន្សំ​ពិន្ទុ​នេះ កីឡាករ​របស់​កម្ពុជា ប៊ូ ប៊ុនម៉ាលីកា, ធីម ឌីណា, នូ ចាន់ផានិត និងកីឡាករ កែវ វឌ្ឍនា បាន​រួមគ្នាដណ្តើម​បានមេដាយមាស ហើយ​ក្រុម​វៀតណាម ទទួលបានមេដាយប្រាក់ និងមីយ៉ាន់ម៉ា បានមេដាយសំរឹទ្ធ ចំណែក​ថៃ បានចំណាត់ថ្នាក់លេខ​៤ ក្រោយគេ។

Category Top

ការប្រកួតកិឡាអុក

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​វិញ្ញាសាបុរស១ទល់១នាក់​ រយៈពេល៥នាទី​ ដោយ​បាន​បែកចែកជា​២ពូល ហើយ​ក្នុង១ពូលមានកីឡាករចំនួន៤នាក់នោះ គឺកីឡាករ​របស់​កម្ពុជា បាន​ឈ្នះ និង​ឈរ​លេខ​១ តាមពូល​រៀងៗ​ខ្លួន មុនពេលពួកគេ បាន​បន្ត​យក​ឈ្នះ​កីឡាករ​វៀតណាម ដូចគ្នា នៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ជឺ ទីទី បានធ្វើយ៉ាងល្អជាង និងឈ្នះ​បានមេដាយមាស រីឯមិត្តរួមជាតិ​របស់គេ បានមេដាយ​ប្រាក់​ ចំណែក​មេដាយសំរឹទ្ធស្ទួនបានទៅ​លើ​កីឡាករ​របស់​វៀតណាម។

ដោយឡែក សម្រាប់ការ​ប្រកួត​ថ្ងៃទី​៣ កាលពី​ម្សិលមិញ កីឡាកររបស់​ប្រទេសមីយ៉ាន់ម៉ា  ដណ្តើម​​បានមេដាយ​មាស លើ​វិញ្ញាសា​៣នាក់ទល់​៣នាក់បុរស រយៈ​ពេល​៦០នាទី ជា​លើកដំបូង ក្នុងព្រឹត្តិការណ៍ SEA Oukchaktrang Championship 2023 នៅ​កម្ពុជា​នេះ ហើយមេដាយប្រាក់ បាន​ទៅលើ​ថៃ និងសំរឹទ្ធ បាន​មក​កម្ពុជា រីឯ​កីឡាករ​វៀតណាម ទទួលបានលេខ៤។

កីឡាករប្រកួតអុក

យ៉ាង​ណា​មិញ កីឡាការិនី TON NU HONG AN និង VU THI DIEU UYEN នឹង​ត្រូវប្រកួត​ផ្តាច់​ព្រ័ត្រ​នៅថ្ងៃ​នេះ ដើម្បី​យក​មេដាយមាស និងប្រាក់ បន្ទាប់ពីអ្នកទាំង​២ បាន​​ទម្លាក់​កីឡាការិនី​របស់​វៀតណាមទាំង២នាក់ រួច​បានបន្ត​ឈ្នះរៀងៗខ្លួន លើកីឡាការិនីកម្ពុជា និងថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ​គិតត្រឹម​ពេលនេះ កម្ពុជា ទទួលបានមេដាយមាស២ ប្រាក់១ សំរឹទ្ធ១ មីយ៉ាន់ម៉ា បាន​មាស ១ សំរឹទ្ធ១ វៀតណាម បាន​មេដាយប្រាក់១ សំរឹទ្ធ២ និង​ប្រទេស​ថៃ ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១៕

ក្រុមអុកមីយ៉ាន់ម៉ា

កីឡាករអុក

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម