កក្រើក​ទៀត​ហើយ! ធឿន ធារ៉ា ត្រូវវ៉ៃ១ទល់៣នាក់ ជាមួយ​កីឡាករ​ឡាវ ថៃ និងម៉ាឡេស៊ី

ជើងខ្លាំង ធឿន ធារ៉ា

ការ​ប្រកួត​ដ៏​កក្រើក ជាមួយ​លក្ខខណ្ឌ​ ១វ៉ៃ​ទល់នឹង​៣នាក់ ត្រូវបាន​សង្វៀន​ថោន រៀបចំ​ឱ្យ​មាន​ទៀត​ហើយ ហើយអ្នក​ដែល​រ៉ាប់រង​លើការងារ​ដ៏ធ្ងន់នេះ គឺ​ជើង​ខ្លាំង ធឿន ធារ៉ា ដោយ​ម្ចាស់​ខ្សែ​ក្រវាត់ Thai Figth ​របស់​កម្ពុជា​រូប​នេះ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ ថៃ និង​ម៉ាឡេស៊ី ជាមួយ​បទ​បញ្ជា​ប្រកួត​ដ៏​គ្រោះ​ថ្នាក់ និងតានតឹង​បំផុត។

គេ​នៅ​ចាំ​បានថា សម្រាប់ការ​ប្រកួត ១ទល់៣នាក់នេះ គឺ​​សង្វៀនថោន ធ្លាប់បាន​រៀបចំ​ចំនួន​៤​ដង​មក​ហើយ ហើយ​អ្នក​ដែល​ធ្លាប់ទទួល​មេរៀន នៃ​ការ​ប្រកួត​បែបនេះ រួម​មាន ព្រំ សំណាង,  ពេជ្រ សម្បត្តិ, ម៉ឺន មេឃា និង ធឿន ធារ៉ា នេះ​ឯង។ ចំពោះ​អ្នកទាំង​៤នេះ គឺ​មានតែ​ ធឿន ធារ៉ា ម្នាក់​ទេ ​អាច​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​ទាំង​៣នាក់ ដើម្បី​ទទួលបានពានរង្វាន់កណ្ដាប់ដៃមាស អមដោយប្រាក់រង្វាន់ ៤លានរៀលបន្ថែម លើតម្លៃខ្លួន។

Category Top

ប្រដាល់គុនខ្មែរ

សម្រាប់ការ​ប្រកួតតាម​បែប​ម៉ាសហ្វៃ ១ទឹក​មាន​៩នាទី ហើយ​ត្រូវ​វ៉ៃ​បន្ត​នាទី​គ្នា ដោយ​ភាគី​ខាង​១នាក់ គ្មាន​ពេល​ឈប់​ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នោះ ធឿន ធារ៉ា បានម៉ាត់ពោះ​ទឹក ​ធី តុងហ៊ី បណ្តាល​ឱ្យ​ចុក​សន្លប់ ក្នុង​រយៈពេល​មិនដល់​៣០វិនាទី​ផង បន្ទាប់មក​គេ​បាន​ប្រើ​កណ្តាប់ដៃ​ដដែលនេះ វ៉ៃ​កីឡាករ​ថៃ និងម៉ារ៉ុក ឱ្យ​សន្លប់ជា​បន្ត​បន្ទាប់គ្នា ដោយ​ប្រើពេល​សរុប​ មិនដល់​៣នាទី​ផង។

យ៉ាងណា​មិញ សម្រាប់ការ​ប្រកួត​ ១ទល់៣នាក់​លើកនេះ គឺ​គណៈកម្មការ​រៀបចំ​ បាន​ដាក់​កីឡាករ​បរទេស​ទាំង​៣នាក់​តែម្តង ដើម្បី​ប្រកួតជាមួយ​កីឡាករ​កម្ពុជា ធឿន ធារ៉ា ទៅតាម​លក្ខខណ្ឌ​ប្រកួត​របស់​ម៉ាសហ្វៃ ​ដែលបានកំណត់ គឺ ធឿន ធារ៉ា អាចទទួលបានពាន ប្រសិនបើអាចផ្តួលដៃគូសន្លប់ទាំង​៣នាក់ ប៉ុន្តែបើផ្តួលបានក្រោម​៣នាក់ នឹងទទួលបានប្រាក់រង្វាន់ទៅតាមលក្ខខណ្ឌកំណត់ ចំណែក​ភាគី​បរទេស​ទាំង​២នាក់ ក៏​នឹង​ទទួលបាន​ប្រាក់រង្វាន់បន្ថែម​ដូចគ្នា បើ​អ្នកណា​ម្នាក់​អាច​ផ្តួល ធឿន ធារ៉ា ឱ្យ​សន្លប់។

Kun Khmer

ជាមួយការ​ប្រកួត ១ទល់​៣នាក់ លើក​នេះ ធឿន ធារ៉ា បាននិយាយថា៖ «ខ្ញុំ​មានអារម្មណ៍សប្បាយ​ចិត្តផង និងភ័យផងដែរ ព្រោះនេះជា​ការ​ប្រកួតជាមួយ​កីឡាករ​បរទេស ក្នុង​​លក្ខណៈ ១​ទល់៣នាក់ ខ្ញុំ​សង្ឃឹម​៧០​ភាគ​រយ ហើយទោះបីជា​ខ្ញុំ​មានការប្រកួតជាប់ៗ​គ្នារៀងរាល់សប្តាហ៍ ប៉ុន្តែ​ខ្ញុំគិតថា វាមិនជា​បញ្ហា​អ្វី​នោះទេ គឺ​ជារឿង​ធម្មតាៗ​សម្រាប់​ខ្ញុំ ហើយ​ថ្ងៃទី​២៥ ខែមីនា​នេះ ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឱ្យ​អស់ពីសមត្ថភាព ទោះបីជា​ចាញ់ ឬ​ឈ្នះ»។

ចំពោះ​ការ​ប្រកួត​ដ៏អស្ចារ្យនេះ នឹង​ត្រូវ​ធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញទីតាំងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ចាប់ពីម៉ោង ៧ល្ងាចតទៅ ដោយ​ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ  ព្រោះ​ក្រៅ​ពីការ​ប្រកួត​១ទល់​៣នាក់​របស់ ធឿន ធារ៉ា ក៏មានការប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើមខ្សែ​ក្រវាត់ IPCC Kun Khmer រវាង​ជើង​ខ្លាំង បឺត សង្ឃឹម និង វ៉ាន់ វឿន រួម​ទាំង​​ការ​ប្រកួតដ៏​កក្រើក ជាច្រើន​ទៀត​ផងដែរ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម